សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យកម្ពុជា កាត់ទោសជនល្មើស និងការពារជនរងគ្រោះ ចំពោះករណីជួញដូរមនុស្ស
សហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកម្ពុជាលោកPatrick Murphy បានលើកឡើងថា ការជួញដូរមនុស្សគឺធ្វើឱ្យប៉ះពាល់លើ មនុស្សគ្រប់រូបនៅលើផែនដី។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យកម្ពុជាធ្វើការកាត់ទោសជនល្មើស និងការពារជនរងគ្រោះចំពោះអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។ សហរដ្ឋអាមេរិកថា វិធានការនេះ ដើម្បីការពារកុំឲ្យមានបទល្មើសជួញដូរមនុស្សតទៅទៀត។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ បានសរសេរថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនលោក Patrick Murphy...
មន្ត្រីបក្ស GDP ថា រដ្ឋាភិបាលគ្មានគោលនយោបាច្បាស់លាស់ក្នុងការលើកស្ទួយផលិតផលក្នុងស្រុក
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ប្រតិកម្មទៅនឹងការធ្លាក់ចុះនូវតម្លៃត្រីក្នុងស្រុកដែលមានការត្អូញត្អែរពីកសិករប្រកបមុខបរស្ទើរតែគ្រប់កន្លែងថា រដ្ឋាភិបាលគ្មានគោលនយោបាយច្បាស់លាស់ក្នុងការលើកស្ទួយផលិតផលក្នុងស្រុកដែលចាំតែនាំចូលពីប្រទេសជិតខាង។ ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ខែកុម្ភៈនេះថា ការធ្លាក់ចុះនូវតម្លៃត្រីក្នុងស្រុកគឺដោយសារកានាំចូលពីប្រទេសជិតខាងច្រើនហួសកំណត់តម្រូវការរបស់កម្ពុជា។ ជាងនេះទៀត បញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាកសិករដែលប្រកបរបរនេះយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថា អង្គការសមាគមមួយចំនួនកំពុងជ្រៀតជ្រែកកិច្ចការតុលាការ
មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ប្រតិកម្មថា ការទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង ឬតុលាការទម្លាក់ចោលបទចោទប្រកាន់លើជនជាប់ចោទដែលជាអតីតអ្នកសារព័ត៌មាន របស់សារព័ត៌មាន The Cambodia Daily គឺជាទម្រង់មួយនៃការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យរបស់ខ្មែរ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា...
ក្រសួងសុខាភិបាល រកឃើញជនជាតិចិន ៦នាក់ទៀត ស្នាក់នៅខេត្តព្រះសីហនុ ឆ្លងជំងឺកូវីដ-១៩
ក្រសួងសុខាភិបា បានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១បង្ហាញថា ក្រសួងរកឃើញជនជាតិចិនចំនួន ០៦នាក់ផ្សេងទៀត ដែលចូលមកស្នាក់នៅខេត្តព្រះសីហនុ បាន ឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេបានមកធ្វើតេស្ត ដើម្បីយកវិញ្ញាប័នបត្របញ្ជាក់សុខភាព មុននឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសរបស់ខ្លួនវិញ។ ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា ជនជាតិចិនទាំង០៦នាក់នេះ មិនមែនជាអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ...
ក្រសួងព័ត៌មានដកអាជា្ញប័ណ្ណកាសែត Angkor Today ខណៈក្រសួងមហាផ្ទៃ សម្រេចបណ្តេញនាយកសារព័ត៌មាន ជនជាតិចិនរូបនេះ ចេញពីកម្ពុជា និងបិទមិនឲ្យវិលមកកម្ពុជា
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញ លោក Shen Kaidong ជនជាតិចិន និងជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ខណៈក្រសួងព័ត៌មាន ក៏បានសម្រេចដកហូតអាជា្ញប័ណ្ណ នៃការបើកធ្វើអាជីវកម្ម របស់សាព័ត៌មាន Angkor Today ក្រោយបានចុះផ្សាយព័ត៌មាន ដែលក្រសួងទាំងពីរខាងលើនេះ ចោទថា...
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនិង តំណាងរបបរដ្ឋប្រហារភូមា ជួបគ្នានៅថៃខណៈបាតុករប្រមូលនៅខាងមុខស្ថានទូតថៃ
នៅថ្ងៃនេះ ពួកយោធាភូមា បានបញ្ជូនតំណាងរបស់ខ្លួនដែលហៅថា រដ្ឋមន្ត្រីការបរទេស ទៅ កាន់ប្រទេសថៃដែលជាប្រទេស ជាប់ព្រំដែនរួមនឹងគ្នាដើម្បីស្វែងរកការគាំទ្រ នូវរបបសឹករបស់ខ្លួន ដែលមិនរំពឹងថា នឹងមានអាយុបានប៉ុន្មានខែនោះទេ ខណៈកម្លាំងមហាជនភូមា មិនបានដើរចេញពីសមរភូមិប្រជាធិបតេយ្យនោះទេ គឺកាន់តែបង្កើនកម្លាំងប្រឆាំងរបបរដ្ឋប្រហារមួយនេះ។ សារព័ត៌មាន របស់ប្រទេស ថៃ Thai Enquire បានចុះផ្សាយថា...
លោក ហ៊ុន សែន បញ្ជាឱ្យលោក ស ខេង ដកបម្រាមដែលហាមមិនឱ្យពលរដ្ឋដឹកទំនិញចេញ-ចូល ទៅកាន់ប្រទេសជិតខាង
លោក ហ៊ុន សែន បានបញ្ជាទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យលុបចោលបម្រាមដែលហាមមិនឱ្យពលរដ្ឋដឹកទំនិញចេញ-ចូល ពីកម្ពុជាទៅកាន់ប្រទេសជិតខាងជាបន្ទាន់។ ក្នុងសារជាសំឡេងរបស់លោក ហ៊ុន សែន នៅថ្ងៃទី ២៤ ខែកម្ភៈ ឆ្នាំ២០២១ នេះ ដោយបញ្ជាទៅលោក ស...
បញ្ញវន្តខ្មែរនៅក្រៅប្រទេសថា អ្នកនយោបាយទុចុ្ចរិតគឺមានបំណងជួយជនផ្តាច់ឲ្យកាន់អំណាចបានកាន់តែយូរ
បញ្ញវន្តខ្មែរនៅក្រៅប្រទេស លើកឡើងថា គំនិតទុច្ចរិតរបស់អ្នកនយោបាយមួយចំនួន គឺជាចេតនាបង្កើតកំហុសយុទ្ធសាស្ត្រនយោបាយដដែលៗ ដើម្បីបង្គ្រប់អំណាចឲ្យលោក ហ៊ុន សែន ដោយស្របច្បាប់ ឬធ្វើនយោបាយត្រឹមតែកំដរអំណាចជនផ្តាច់ការប៉ុណ្ណោះ។ អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប សេង បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដែលទំនងចង់សំដៅដល់ក្រុមលោក សម...
រដ្ឋាភិបាលប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀនជាថ្មីទៀត ស្របពេលសង្គមស៊ីវិលមើលឃើញថាការប្តេជ្ញាចិត្តមុនៗ បានទទួលបរាជ័យ
រដ្ឋាភិបាលលោកហ៊ុន សែន បានប្តេជ្ញាជាថ្មីទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដើម្បីកាត់បន្ថយបទល្មើស ការពារសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។ ផែនការស្តីពីការប្តេជ្ញាចិត្តនេះ មានរយៈពេល១ឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១។ លិខិតរបស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ស្តីពីផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលថ្ងៃទី១៩ ខែកុម្ភៈ ហើយThe Cambodia Daily...
ចលនានិស្សិតថា មនោគមន៍វិជ្ជាកុម្មុយនិស្តកំពុងពង្រីកឥទ្ធិពលក្នុងតំបន់អាស៊ីជាបន្តបន្ទាប់
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD អះអាងថា នយោបាយរដ្ឋប្រហារអចិន្ត្រៃយ៍របស់លោក ហ៊ុន សែន នៅកម្ពុជា និងអំណាចក្បត់ឆន្ទៈរាស្ត្រនៅថៃ នៃលោក ប្រាយុត ចាន់អូចា ព្រមទាំងរដ្ឋប្រហារយោធានៅប្រទេសភូមា បានស្ដែងចេញអំពីទំនោរ និងចរន្តរ៍នៃការពង្រីកកម្លាំងកុម្មុយនិស្ដ នៅតំបន់អាស៊ានយ៉ាងខ្លាំងក្លា។ ក្រុមអ្នកតស៊ូមតិទាំងនេះ ក៏បានដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក លោក អែនតូនី...