Thursday, May 13, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

855 POSTS 0 COMMENTS
video

យ៉ាងហោចណាស់មានកម្មការិនីរោងចក្រ ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19 ចាប់តាំងពីជម្ងឺនេះបានផ្ទុះសាជាថ្មីនៅកម្ពុជា

ចាប់តាំងពីកម្ពុជា ផ្ទុះជំងឺCovid-19 ជាង ១ឆ្នាំមកនេះ មិនទាន់មានសេចក្ដីរាយការណ៍ថា មានស្ត្រីមានផ្ទៃពោះស្លាប់ ដោយសារជំងឺCovid-19នៅឡើយ ប៉ុន្តែនៅក្នុងខែឧសភា នេះ គឺមានកម្មការិនីរោងចក្រចំនួន ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19។ កម្មការិនីរោងចក្រដែលមានផ្ទៃពោះ ៧ខែម្នាក់ទៀតស្លាប់ដោយសារតែជំងឺ Covid-19 នៅថ្ងៃទី១០...
video

សង្គមស៊ីវិលថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់ពីសហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកការពារសិទ្ធិមនុស្សនៅកម្ពុជា បានរិះគន់ថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់យ៉ាងធ្ងន់ធ្ងរពី                      សហគមន៍អន្តរជាតិ ចំពោះការអនុវត្តតួនាទីរបស់ខ្លួនមិនបានល្អដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះកន្លងមក។ អ្នកនាំពាក្យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ខែឧសភា នេះថា  មិនមែនជារឿងចម្លែកទេ ដែលស្ថានបេសកកម្មកម្ពុជា...
video

ក្រុមអ្នកតស៊ូមតិ ជំរុញឲ្យមេដឹកនាំនយោបាយធំៗនៅកម្ពុជា ភ្នាល់គ្នាយកលុយជួយពលរដ្ឋដែលកំពុងដាច់ស្បៀងក្នុងពេលវិបត្តិCovid-19

បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវឲ្យមេដឹកនាំធំៗរបស់គណបក្សប្រឆាំង និងគណបក្សកាន់អំណាច គួរតែបង្កើតកម្មវិធីភ្នាល់មួយ ដើម្បីប្រមូលលុយជួយពលរដ្ឋ ព្រោះល្បែងនេះគ្មានអ្នកចាញ់នោះទេ គឺមានតែអ្នកឈ្នះប៉ុណ្ណោះ ហើយអ្នកដែលឈ្នះពិតប្រាកដ និងចំណេញធំនោះ គឺពលរដ្ឋខ្មែរតែម្តង។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១០ ខែឧសភា...
video

IDEA TALK៖ តើលោក ហ៊ុន សែន គួរដោះស្រាយវិបត្តិកូវីដ១៩ នៅកម្ពុជាត្រង់ចំណុចណាមុនគេ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ តើលោក ហ៊ុន សែន គួរដោះស្រាយវិបត្តិកូវីដ១៩ នៅកម្ពុជាត្រង់ចំណុចណាមុនគេ?
video

អាជ្ញាធរ ប្រកាសបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយក្នុងរាជធានីភ្នំពេញ៧ថ្ងៃទៀត

អភិបាលរាជធានីភ្នំពេញ ប្រកាសបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានី រយៈពេល ៧ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៤ ឧសភា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺCovid-19 នៅក្នុងសហគមន៍។ សេចក្ដីសម្រេចដែលចេញកាលពីយប់ថ្ងៃទី៦ ខែឧសភា នេះជាសេចក្ដីសម្រេចលើកទី២ ហើយរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង...
video

បទវិភាគ៖ យុទ្ធសាស្ត្រដែលអាចធ្វើអោយលោក ហ៊ុន សែន កាន់អំណាចយូរជាងគេ និងរហូតដល់លែងចង់ធ្វើ

មហាជនទូទៅសុទ្ធតែបានដឹងរួចទៅហើយថា លោក ហ៊ុន សែន ជាជនផ្តាច់ការដ៏ឆ្លាតម្នាក់ អមទៅដោយយុទ្ធសាស្ត្រនយោបាយកខ្វក់ និង មន្រ្តីបាតដៃប្រឡាក់ឈាមជាច្រើនជួយទ្រ ទ្រង់អំណាចត្រកូល ហ៊ុន របស់លោក។  បុរសខ្លាំងនៅកម្ពុជាវ័យ៦៨ រូបនេះ ត្រូវបានពលរដ្ឋប្រសិទ្ធនាមទៅតាមកាលៈទេសៈ និងព្រឹទ្ធការណ៏សំខាន់ៗ ដែលបានកើតឡើងនៅក្នុងសង្គម ដូចជាមានឈ្មោះថា បុរសខ្លាំងដើរបញ្ជ្រាសទិស ឪបណ្ឌិត...
video

លោក ហ៊ុន សែន ផ្តល់ស្បៀងអាហារចំនួន ៣ម៉ឺន ៦ពាន់ឈុត ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចែកជូនពលរដ្ឋរស់នៅក្នុងតំបន់ក្រហម

លោក ហ៊ុន សែន បានផ្តល់ស្បៀងអាហារចំនួន ៣ម៉ឺន ៦ពាន់ឈុត មកឲ្យរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បែងចែកជូនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺCovid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្ងន់ធ្ងរ។ ស្បៀងអាហារទាំងនោះ ត្រូវបានដឹកតាមរយៈរថយន្តយោធា ទៅដល់បរិវេណសាលាខេត្តព្រះសីហនុ...
video

បណ្ឌិត សូ ណារ៉ូ៖ ចិនកំពុងសំរុកបញ្ចុះបញ្ចូលអង្គការសុខភាពពិភពលោកឲ្យទទួលស្គាល់វ៉ាក់សាំងរបស់ខ្លួន

បណ្ឌិត សូ ណារ៉ូ៖ ចិនកំពុងសំរុកបញ្ចុះបញ្ចូលអង្គការសុខភាពពិភពលោកឲ្យទទួលស្គាល់វ៉ាក់សាំងរបស់ខ្លួនដោយយកស្ថិតិនៃការប្រើប្រាស់នៅប្រទេសក្រីក្រដូចជាកម្ពុជា។

ចិនថ្កោលទោស G-7ករណីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនហើយគាំទ្រតៃវ៉ាន់

ក្រុមប្រទេស G-7 សំដៅលើក្រុមប្រទេសលោកខាងលិចដែលមានភាពជឿនលឿនខាងផ្នែកសេដ្ឋកិច្ចចំនួន៧។ ក្រុមប្រទេសទាំងនោះត្រូវបានដឹងថា ជាសម្ព័ន្ធមិត្តចិត្តមួយថ្លើមមួយ នឹងគ្នាភាគច្រើន។ G-7 ដែលបានបើកសម័យប្រជុំពិសេស នៅក្រុងឡុងដ៍នៅថ្ងៃទី០៦ឧសភាបានចេញសេចក្ដីថ្លែងការណ៍មួយដែលនិយាយពីបញ្ហាសិទ្ធិមនុស្សដ៏អាក្រក់របស់ចិន និង បញ្ហាពុតត្បុតពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចមកពីអាស៊ីនោះ។ ដោយឃើញដូចនេះ ចិនបានប្រតិកម្មថ្កោលទោសភ្លាមទៅកាន់អង្គការសេដ្ឋកិច្ចនោះដោយថា ជាការប្រមូលផ្ដុំកម្លាំងគ្នាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទ្រង់ទ្រាយធំ។
video

រដ្ឋបាលខេត្តព្រះសីហនុ បន្តអនុវត្តវិធានការរឹតបន្តឹងចំពោះអ្នកធ្វើដំណើរចូល ខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានបន្តដាក់ចេញ នូវវិធានការរិតបន្តឹង ពោះអ្នកធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយធ្វើដំណើរ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ឲ្យមានប្រសិទ្ធភាព។ ការរិតបន្តឹងការធ្វើដំណើរចូលខេត្តព្រះសីហនុខាងលើនេះ យោងតាមសេចក្តីណែនាំលេខ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១...