Thursday, May 13, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

855 POSTS 0 COMMENTS
video

លោកកឹម សុខា អះអាងថា អាមេរិកទទួលស្គាល់គុណតម្លៃការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ របស់លោក

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថា សហរដ្ឋអាមេរិក បានទទួលស្គាល់នូវគុណតម្លៃរបស់លោក ក្នុងការងារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងគោលជំហររបស់លោក ដែលប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ក្នុងពេលជួបឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy  នៅគេហដ្ឋានរបស់លោកនៅថ្ងៃនេះ...
video

តើរដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន ក្នុងអាណត្តិទី៦នេះ អនុវត្តច្បាប់ ឬជាន់លើច្បាប់?

មន្ត្រីរាជការចូលនិវត្តន៍ ជាពិសេសមន្ត្រីរាជការកំពុងបំរើការងារ នៅក្នុងអង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចោទជាសំណួរថា តើហេតុអ្វីបានជា លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវគ្រប់អាយុត្រូវចូលនិវត្តន៍ទៅហើយ បែរអាចបន្តតំណែងជាអគ្គនាយកគយ និងរដ្ឋាករ ជាបន្តទៀតបានដោយរលូនបែបនេះ? ប្រភពដដែលបញ្ជាក់ថា ចំពោះមន្ត្រីរាជការទូទៅ ដែលស្ថិតក្នុងក្របខ័ណ្ឌសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល...

IDEA TALK៖ តើតៃវ៉ាន់អាចរក្សាសន្តិសុខរបស់ខ្លួនបានកម្រិតណា ក្នុងអាណត្តិប្រធានាធិបតីស.រ.អា Joe Biden?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្តីអំពី៖ តើតៃវ៉ាន់អាចរក្សាសុវត្ថិភាព សន្តិសុខរបស់ខ្លួនបានកម្រិតណា ក្នុងអាណត្តិរដ្ឋការថ្មីរបស់លោកប្រធានាធិបតីស.រ.អា Joe Biden?
video

នាយករដ្ឋមន្ត្រីអ៊ីតាលីលាលែងពីតំណែងបន្ទាប់ពីរងការរិះគន់អំពីការដឹកនាំអសមត្ថភាព

នៅពេលដែលដឹងខ្លួនថា កាន់តែទទួលរងការរិះគន់ កាន់តែខ្លាំងអំពីការដឹកនាំប្រទេស ដែលក្រុមប្រឆាំងរិះគន់ថា ជាមេដឹកនាំអសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ ១៩ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានលាលែងពីតំណែង ដោយបានដាក់លិខិតទៅប្រធានាធិបតី។ បណ្ដាញផ្សាយព័ត៌មានវិទ្យុបារាំង RFI បានចុះផ្សាយនៅថ្ងៃពុធទី២៧មករានេះថា ប្រធានាធិបតី Sergio Mattarella...
video

អតីតសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តត្បូងឃ្មុំមួយរូបទៀត ត្រូវបានតុលាការឃុំខ្លួន

សាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចឃុំខ្លួន សកម្មជនអតីតបក្សសង្រ្គោះជាតិមួយរូបដែលជាស្ត្រី ដោយចោទប្រកាន់គាត់ ពីបទផ្សំគំនិតញុះញង់បង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គម។ សារព័ត៌មានវីអូឌី បានស្រង់សម្តីរបស់អ្នកនាំពាក្យលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថា ក្រោយការសាកសួរ ចៅក្រមស៊ើបសួរ លោកស្រី នូ ច័ន្ទសុគន្ធា...
video

ទាំងលោក សមរង្ស៊ី និងសម្តេចក្រុមព្រះនរោត្តម រណឬទិ្ធ សុទ្ធតែនាំគ្នាជួយលោកហ៊ុនសែន ឲ្យសម្រេបានអំណាចប្រមូលផ្តុំ

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ សហគមន៍  អន្តរជាតិបានចំណាយ លុយជាងពីរពាន់លានដុល្លារអាមេរិក ដើម្បីរៀបចំដំណើរការ និងប្រព័ន្ធប្រជាធិបតេយ្យឡើងវិញនៅ កម្ពុជាក្រោយសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាងពីរទសវត្ស។ តាមរយៈកិច្ចព្រមព្រៀងនេះ អង្គការសហប្រជាជាតិ បានរៀបចំការបោះឆ្នោតតំណាងរាស្រ្តដើម្បីបង្កើតរដ្ឋសភានិងរដ្ឋាភិបាលតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានគេតាក់តែងឡើង និងទទួលបានការអនុម័តពីសមាជិកសភា នៅថ្ងៃ២៤ ខែកញ្ញា ក្នុងឆ្នាំដដែលនោះ។ រដ្ឋធម្មនុញ្ញនេះបានចែងអំពីចំណុចជាច្រើនដើម្បីធានាអំពី ដំណើរការ និងយន្តការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងនិតិវិធីនៃការប្រតិបត្តិដំណើរការ និងយន្តការទាំងអស់នោះ។ អ្នកតាមដានអំពីស្ថានការណ៍នយោបាយនៅកម្ពុជាបានចាត់ទុករដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នេះថា វាមិនគ្រាន់តែ មានខ្លឹមសារធានានូវដំណើរការប្រជាធិបតេយ្យប៉ុណ្ណោះទេ តែថែមទាំងជួយលើកស្ទួយឲ្យមានការ បង្រួបបង្រួមជាតិក្នុងចំណោមអ្នកនយោបាយខ្មែរទៀងផង។ រដ្ឋធម្មនុញ្ញនោះតំរូវអោយភាគី នយោបាយនិមួយៗមានការធ្វើសម្បទានឲ្យ គ្នា...
video

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា ការប្រកួតនយោបាយនៅកម្ពុជាកន្លងមកមិនបានប្រជែងលើគោលនយោបាយសម្រាប់កសាងប្រទេសនោះទេ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP អះអាងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងការប្រកួតប្រជែងនយោបាយ កំពុងស្ថិតក្នុងដំណាក់កាលនៃការប្រកួតប្រជែងលើភាពស្របច្បាប់យ៉ាងពុះកញ្ជ្រោល ប៉ុន្តែការប្រកួតប្រជែងលើគោលនយោបាយនៅជាប់គាំងមិនអាចអនុវត្តទៅបានទេ។ ការអះអាងនេះធ្វើឡើង ស្របគ្នាទៅនឹងស្ថានការណ៍នយោបាយ កម្ពុជា បច្ចុប្បន្នដែលរដ្ឋាភិបាលតែងប្រើយុទ្ធសាស្របណ្តឹងផ្លូវច្បាប់ដើម្បីទប់ទល់ និងកំទេចគូប្រជែងរបស់ខ្លួន ក្នុងការបិទសំលេងក្រុមប្រឆាំង។ អគ្គលេខាធិការគណបក្សមូលដ្ឋាន បណ្ឌិត សាម...
video

លោក ហ៊ុន ម៉ានី ថា កម្ពុជាមានសេដ្ឋកិច្ចជាតិល្អប្រសើរអាចពង្រីកការអភិវឌ្ឍន៍លើគ្រប់វិស័យ ប៉ុន្តែសង្គមស៊ីវិលនៅមិនទាន់យល់ស្របនៅឡើយ

កូនប្រុសរបស់លោក ហ៊ុន សែន បន្តអួតរដ្ឋាភិបាលដែលគ្រប់គ្រងដោយឳពុករបស់លោកថា កម្ពុជាមានសេដ្ឋកិច្ចល្អប្រសើរដែលអាចពង្រឹង និងពង្រីកការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធនានា និងការលើកកម្ពស់ជីវភាពមន្ត្រីរាជការ គ្រូបង្រៀន ជាពិសេសកម្មករ កម្មការិនី និយោជិក តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ។ សរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលជាកូនប្រុសរបស់លោក...
video

IDEA TALK៖ តើការចាត់ចែងសម្បត្តិធម្មជាតិរបស់លោក ហ៊ុន សែន អាចនាំឱ្យមានបណា្តសាទៅថ្ងៃអនាគត?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្តីអំពី៖ តើការចាត់ចែងសម្បត្តិធម្មជាតិក្នុងរដ្ឋអំណាចរបស់លោក ហ៊ុន សែន អាចនាំឱ្យមានបណា្តសាទៅថ្ងៃអនាគតដែរឬទេ?
video

វៀតណាមដណ្ដើមបានទីផ្សារនាំអង្ករទៅអឺរ៉ុបធំជាងគេ បន្ទាប់ពីកម្ពុជាជាប់រនាំងពន្ធ ហើយ ឈ្នះទាំងថៃថែមទៀត

វៀតណាម ត្បិតប្រទេស សង្គមនិយមក៏ពិតមែន តែប្រទេសនៅអាស៊ីអាគ្នេយ៌មួយនេះ ប្រកាន់យក របបទីផ្សារសេរី។ ក្នុងអន្តរកាលដែលសេដ្ឋកិច្ចពិភពលោក កំពុងដាំក្បាលចុះជាខ្លាំង ស្ទើរគ្រប់ប្រទេស ដោយសារតែការរាតត្បាតនៃជំងឺកូវិដ ១៩ បែរជាប្រទេសវៀតណាម ត្រូវអ្នកជំនាញសេដ្ឋកិច្ច ថាសេដ្ឋកិច្ចប្រទេសនេះ មិនបានជួបគ្រោះថ្នាក់ដោយសារឥទ្ធិពលនៃជំងឺឆ្លងផ្លូវដង្ហើមនេះទេ។ នៅថ្ងៃនេះ សារព័ត៌មាន នៃប្រទេសថៃ បាងកក...