Wednesday, May 12, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

855 POSTS 0 COMMENTS
video

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានប្រាប់ទៅអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋឱ្យបង្កើនការដាំដើមឈើ ខណៈរដ្ឋាបរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញទៅអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ បង្កើនការដាំដើមឈើនៅតាមទីសាធារណៈឱ្យបានច្រើនបន្ថែមទៀត។ ថ្លែងក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងបរិវេណសាលាខេត្តព្រះវិហាររដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបន្តលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យបង្កើនការចូលរួមដាំដើមឈើនៅតាមទីសាធារណៈ ដូចជាសាលារៀន វត្ត អារាមនិងនៅតាមក្រសួង មន្ទីរអង្គភាពនានាដើម្បីបង្កើនភាពបៃតង។
video

សង្គមស៊ីវិលជាតិនិងអន្តរជាតិស្នើឱ្យរដ្ឋាភិបាលផ្សព្វផ្សាយនូវសេចក្តីព្រាងច្បាប់ថវិកាជាតិដល់ពលរដ្ឋឱ្យបានទូលំទូលាយ

ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង១០ បានស្នើទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យបើកទូលាយលើកិច្ចពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២១ និងផ្សព្វផ្សាយនូវសេចក្តីព្រាងច្បាប់នេះឱ្យបានទូលំទូលាយដល់ពលរដ្ឋ។ ការស្នើនេះ ធ្វើឡើងតាមរយៈលិខិតមួយដែលមានក្រុមអង្គការសង្គមស៊ីវិលចំនួន១១ ដែលបានដាក់លិខិតទៅ រដ្ឋសភាជាតិកាលពីថ្ងៃទី២០ខែវិច្ឆិកា។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានស្នើឱ្យមានកិច្ចពិភាក្សាគ្នារវាងរវាងរដ្ឋសភា ក្រសួង ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលអំពីបញ្ហានេះ ដើម្បីបន្តចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា...
video

GDP រិះគន់ថា ការកែច្បាប់ ២ភាគ៣ ទៅជា ៥០%+១ ជាដើមចមនៃការប្រគល់អំណាចគ្រប់បែបយ៉ាងទៅឲ្យបក្សកាន់អំណាច

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានរិះគន់ថា រដ្ឋសភាឯកបក្សរបស់របស់រដ្ឋាភិបាលកម្ពុជាបានប្រើរូបមន្ត ៥០%+១ បោះឆ្នោតធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដែលអាចបើកផ្លូវឲ្យតុលាការកំពូលអាចរំលាយគណបក្សនយោបាយនៅកម្ពុជាដោយស្របច្បាប់។ បណ្ឌិត យ៉ង សាំងកុមារ ប្រធានប្រតិបត្តិគណកម្មាធិការនាយក គណបក្ស GDP បានលើកឡើងដោយ ទំនងសំដៅដល់ការរំលាយអតីតគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលកម្ពុជាបានប្រកាសរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ដែលបានចោទប្រកាន់ពីបទ មានផែនការធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។
video

ក្រុមអ្នកវិភាគ ចោទថា ការប្រើបណ្តឹងផ្លូវច្បាប់លើក្រុមប្រឆាំង គឺជាវិធីបំភ័យ និងគម្រាមអ្នកតវ៉ា ដើម្បីការពារ អំណាចតែប៉ុណ្ណោះ

អ្នកវិភាគនយោបាយសង្គម រិះគន់ ការកោះហៅមន្ត្រីអតីតបក្សប្រឆាំង ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ជាសញ្ញានៃការគម្រាមកំហែង និងជាការបន្លាចសកម្មជនប្រជាធិបតេយ្យ ដែលមិនទាន់ចេញធ្វើសកម្មភាពថា ពួកគេបានកំណត់មុខសញ្ញាអ្នកទាំងនោះ ព្រមទាំងបានត្រៀមទុកដើម្បីចាត់ការរួចជាស្រេចហើយ។ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៣ ខែវិច្ឆិកា...
video

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីស្នើទៅ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមកុំចាត់ទុកពួកគាត់ជាសត្រូវ

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីជាច្រើន នៅខេត្តព្រះសីហនុ ផ្ញើសារព្រមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្នថា សូមកុំចាត់ទុកពួកគាត់ ជាសត្រូវ និងចោទពួកគាត់ថា ជាជនអនាធិបតេយ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ឬដីឯកជនមានម្ចាស់ កម្មសិទ្ធិ ដោយខុសច្បាប់តទៅទៀត។ ក្រុមអ្នកភូមិនិយាយថាដីធ្លីដែលពួកគាត់រស់នៅ និងអាស្រ័យផល មានអាយុកាលច្រើនឆ្នាំ និងស្របតាមច្បាប់ភូមិបាលត្រឹមត្រូវ។ ក្រុមពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីភាគច្រើន បានរិះគន់ចំពោះសកម្មភាពដឹកនាំ របស់លោក...
video

IDEA TALK៖ តើសម្ពាធអន្តរជាតិអ្វីខ្លះដែលកម្ពុជានឹងទទួលដោយសារការសម្លាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើសម្ពាធអន្តរជាតិអ្វីខ្លះដែលកម្ពុជានឹងទទួលដោយសារការបន្តសម្លាប់ប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស?
video

រដ្ឋមន្ត្រីការពារជាតិកាណាដាប្រកាសប្រឆាំងចិន វាតទីកាន់កាប់សមុទ្រចិនខាងត្បូង

ក្នុងរយៈពេលចុងក្រោយនេះ ឃើញថា ប្រទេសបួននៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា Quad មានអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី បានសច្ចានឹងគ្នាថាត្រូវរួមគ្នាពង្រឹងសន្តិសុខតំបន់ ដោយ ប្រឆាំងការវាតទីរបស់ប្រទេសចិន។ ប្រទេសទាំង៤នេះ ដឹកនាំដោយសហរដ្ឋអាមេរិក ។  មិនថាឡើយប្រទេសទាំង៤នេះទេ ដែលបារម្ភចិន វាតទីកាន់កាប់សមុទ្រចិនខាងត្បូង គឺនៅថ្ងៃនេះ សារព័ត៌មានវៀតណាម...
video

រដ្ឋសភាកម្ពុជាចាត់ទុកការទាមទាររបស់សមាជិកសភាសហរដ្ឋអាមេរិកថា ឲ្យដាក់ទណ្ឌកម្មបន្ថែមលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា គឺជារឿងអយុត្តិធម៌

សភាកម្ពុជាសំដែងការខកចិត្ត និងចាត់ទុកថាជាទង្វើខុសឆ្គង និងអយុត្តិធម៌យ៉ាងខ្លាំង ដែលក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិកទាមទារឲ្យមានការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការធ្វើឲ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ។ សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាឯកបក្សរបស់លោក ហ៊ុន សែន កាលថ្ងៃទី១៩ វិច្ឆិកា អះអាងថា រដ្ឋាភិបាលកម្ពុជាបានតស៊ូរស្រោចស្រង់អាយុជីវិតពលរដ្ឋ ពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុត និងការបាត់បង់សេរីភាពគ្រប់បែបយ៉ាងក្នុងភ្លើងសង្គ្រាមជិត ៣ទស្សវត្តរ៍ និងការប្រល័យពូជសាសន៍ដោយរបបខ្មែរក្រហម។ ពួកគេនិយាយថា...
video

មន្ទីរសម្រាកព្យាបាល លី ស្រីវីណា បើកដំណើរការឡើងវិញក្រោយពេលអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះចុះចូលបក្សកាន់អំណាច

មន្ទីរសម្រាកព្យាបាល លី ស្រីវីណា ដែលជាកម្មសិទ្ធិរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបើកដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទមួយរយៈនោះ ក្រោយអ្នកជំងឺម្នាក់ស្លាប់ក្នុងមន្ទីរសម្រាកព្យាបាលមួយនេះ។ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរ សំរាកព្យាបាលឈ្មោះ លី ស្រីវីណា ដែលជាកម្មសិទ្ធិរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង អ្នកស្រី លី ស្រីវីណា ក្រោមហេតុផលថាមន្ទីរសម្រាកព្យាបាលនេះពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ បន្ទាប់ពីអ្នកជំងឺម្នាក់បានស្លាប់។
video

រយៈពេលជិត១១ខែឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនល្មើសករណីគ្រឿងញៀនបានប្រមាណ២ម៉ឺននាក់

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ អះអាងថារយៈពេលជាង១១ខែ ដោយគិតចាប់តាំងពីថ្ងៃទី០១ខែមករា មកទល់ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនជិត២ម៉ឺននាក់។ វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ បានដកស្រង់ការលើកឡើងរបស់អគ្គស្នងការរងនគរបាលជាតិទទួលផែនគ្រឿងញៀនលោក ម៉ក់ ជីតូ ថា គ្រឿងញៀនទាំងអស់នេះ ភាគច្រើនមកពីតំបន់ត្រីកោណមាស កាត់តាមច្រក២គឺផ្លូវគោក និងផ្លូវទន្លេ ដែលជាភូមិសាស្ត្រស្មុគ្រស្មាញ និងពិបាកគ្រប់គ្រង។