Wednesday, May 12, 2021
Home ជំងឺកូវីដ ១៩

ជំងឺកូវីដ ១៩

video

សង្គមស៊ីវិលថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះ ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួលគឺជានយោបាយបែបប្រជាភិថុតិ

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស រិះគន់ថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួល ទំនងដូចជាការយកចិត្តទុកនឹងពលរដ្ឋ ប៉ុន្តែនោះ គឺគ្រាន់តែជានយោបាយបែបប្រជាភិថុតិតែប៉ុណ្ណោះ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលក្នុងតំបន់បិទខ្ទប់ឲ្យបញ្ចុះថ្លៃឈ្នួល ឬផ្អាកយកថ្លៃឈ្នួលចំពោះកម្មករនិយោជិតក្នុងពេលដ៏លំបាកនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន...
video

បក្សក្រៅរដ្ឋាភិបាលថា ក្រៅពីការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម រដ្ឋាភិបាលត្រូវផ្ដោតការចាក់វ៉ាក់សាំងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា វិធានការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសCovid-19  នៅតំបន់ក្រហម ជាផែនការល្អហើយ ប៉ុន្តែរដ្ឋាភិបាលគួរពិចារណាចាក់ថ្នាំបង្ការទាំងនោះទៅតាមទីផ្សារ ក្នុងរាជធានី តាមបណ្តាខេត្ត និងតាមរោងចក្រនានា ឲ្យបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily...
video

អ្នកវិភាគ ទាមទារឲ្យនាយករដ្ឋមន្ត្រីកម្ពុជាចេញអនុក្រឹត្យដើម្បីជួយសម្រួលថ្លៃទឹកភ្លើងក្នុងតំបន់បិទខ្ទប់

អ្នកឃ្លាំមើលសង្គម លើកឡើងថា លោក ហ៊ុន សែន មិនចាំបាច់អង្វរដល់ អាជ្ញាធរអគ្គិសនី និងរដ្ឋករទឹកកម្ពុជាឲ្យជួយបន្ធូរបន្ថយដល់និយោជិតកម្មករនោះទេ។ ការអះអាងនេះធ្វើឡើងបន្ទាប់ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើការអំពាវនាវឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋករទឹកកម្ពុជា ជួយសម្រួលដល់កម្មករនិយោជិតក្នុងតំបន់បិទខ្ទប់ទាំងអស់ ដែលមិនទាន់បានបើកប្រាក់ខែពីថៅកែរោងចក្ររបស់ពួកគេ។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ...
video

សាធារណជនចាំមើលចំណាត់ការផ្លូវច្បាប់ទៅលើឈ្មោះ ជាម ជន់ ដែលល្មើសនឹងបម្រាមបិទខ្ទប់រាជធានី-ខេត្ត

ពលរដ្ឋរស់នៅឯខេត្តព្រះសីហនុ កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេសអយ្យការអមសាលាដំបូងខេត្តនេះថា នឹងអនុវត្តន៍នីតិវិធីបែបណាទៅលើបុគ្គលឈ្មោះ ជាម ជន់ ដែលល្មើសបម្រាមបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត របស់លោក ហ៊ុន សែន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺCovid-19 ខណៈបុគ្គលឈ្មោះ ជាម ជន់ កំពុងត្រូវបានមន្ត្រីមានអំណាចមានឋានៈធំៗច្រើននាក់ ចេញមុខជួយអន្តរាគមន៍គេចពីការផ្ដន្ទាទោស។ លោកវរសេនីយ៍ទោ ផុន...
video

យ៉ាងហោចណាស់មានកម្មការិនីរោងចក្រ ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19 ចាប់តាំងពីជម្ងឺនេះបានផ្ទុះសាជាថ្មីនៅកម្ពុជា

ចាប់តាំងពីកម្ពុជា ផ្ទុះជំងឺCovid-19 ជាង ១ឆ្នាំមកនេះ មិនទាន់មានសេចក្ដីរាយការណ៍ថា មានស្ត្រីមានផ្ទៃពោះស្លាប់ ដោយសារជំងឺCovid-19នៅឡើយ ប៉ុន្តែនៅក្នុងខែឧសភា នេះ គឺមានកម្មការិនីរោងចក្រចំនួន ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19។ កម្មការិនីរោងចក្រដែលមានផ្ទៃពោះ ៧ខែម្នាក់ទៀតស្លាប់ដោយសារតែជំងឺ Covid-19 នៅថ្ងៃទី១០...
video

ក្រុមអ្នកតស៊ូមតិ ជំរុញឲ្យមេដឹកនាំនយោបាយធំៗនៅកម្ពុជា ភ្នាល់គ្នាយកលុយជួយពលរដ្ឋដែលកំពុងដាច់ស្បៀងក្នុងពេលវិបត្តិCovid-19

បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវឲ្យមេដឹកនាំធំៗរបស់គណបក្សប្រឆាំង និងគណបក្សកាន់អំណាច គួរតែបង្កើតកម្មវិធីភ្នាល់មួយ ដើម្បីប្រមូលលុយជួយពលរដ្ឋ ព្រោះល្បែងនេះគ្មានអ្នកចាញ់នោះទេ គឺមានតែអ្នកឈ្នះប៉ុណ្ណោះ ហើយអ្នកដែលឈ្នះពិតប្រាកដ និងចំណេញធំនោះ គឺពលរដ្ឋខ្មែរតែម្តង។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១០ ខែឧសភា...
video

អាជ្ញាធរ ប្រកាសបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយក្នុងរាជធានីភ្នំពេញ៧ថ្ងៃទៀត

អភិបាលរាជធានីភ្នំពេញ ប្រកាសបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានី រយៈពេល ៧ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៤ ឧសភា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺCovid-19 នៅក្នុងសហគមន៍។ សេចក្ដីសម្រេចដែលចេញកាលពីយប់ថ្ងៃទី៦ ខែឧសភា នេះជាសេចក្ដីសម្រេចលើកទី២ ហើយរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង...
video

លោក ហ៊ុន សែន ផ្តល់ស្បៀងអាហារចំនួន ៣ម៉ឺន ៦ពាន់ឈុត ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចែកជូនពលរដ្ឋរស់នៅក្នុងតំបន់ក្រហម

លោក ហ៊ុន សែន បានផ្តល់ស្បៀងអាហារចំនួន ៣ម៉ឺន ៦ពាន់ឈុត មកឲ្យរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បែងចែកជូនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺCovid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្ងន់ធ្ងរ។ ស្បៀងអាហារទាំងនោះ ត្រូវបានដឹកតាមរយៈរថយន្តយោធា ទៅដល់បរិវេណសាលាខេត្តព្រះសីហនុ...
video

រដ្ឋបាលខេត្តព្រះសីហនុ បន្តអនុវត្តវិធានការរឹតបន្តឹងចំពោះអ្នកធ្វើដំណើរចូល ខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានបន្តដាក់ចេញ នូវវិធានការរិតបន្តឹង ពោះអ្នកធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយធ្វើដំណើរ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ឲ្យមានប្រសិទ្ធភាព។ ការរិតបន្តឹងការធ្វើដំណើរចូលខេត្តព្រះសីហនុខាងលើនេះ យោងតាមសេចក្តីណែនាំលេខ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១...
video

គណបក្សក្រៅរដ្ឋាភិបាលថា ការសម្រេចបិទខ្ទប់របស់រដ្ឋាភិបាលម្តងនេះ អាចមានភាពល្អប្រសើរចំពោះប្រជាពលរដ្ឋ និងសេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាង ការសម្រេចបិទខ្ទប់របស់សាលារាជធានីភ្នំពេញ ដោយការកំណត់គោលដៅជាក់លាក់ក្នុងរយៈពេលចុងក្រោយនេះ អាចនឹងមានភាពល្អប្រសើរជាងមុន សម្រាប់ពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ សាលារាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់តំបន់ហានិភ័យមួយចំនួនក្នុងទីក្រុងភ្នំពេញចាប់ពីថ្ងៃទី៦ ខែឧសភា នេះតទៅ ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19។ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត...

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»