ក្រុមអ្នកតស៊ូមតិថា មេដឹកខ្មែរ ជាមេដឹកនាំទំនើង ខ្វល់តែពីអំណាច និងខ្វះទស្សនវិស័យវែងឆ្ងាយ
បញ្ញវន្តខ្មែរ នៅក្រៅស្រុក រិះគន់ថា លោក ហ៊ុន សែន ជាមេដឹកនាំទំនើង ដែលគិតអ្វី និងធ្វើអ្វីគ្រប់យ៉ាង គឺធ្វើតែតាមអារម្មណ៍ និងអំណាច ដែលខ្វះបញ្ញា និងខ្វះទស្សនវិស័យវែងឆ្ងាយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក មែន ណាត បានសរសេរលើគណនី...
ប្រមុខរដ្ឋាភិបាលកម្ពុជា ថានឹងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹក និងការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ពីបរទេសជិតខាង
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ប្ដេជ្ញាថា កម្ពុជា នឹងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹក ការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា ពីសំណាក់បរទេសខាងក្រៅ និងប្រឆាំងដាច់ខាតសកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការផ្តួលរំលំ ឬការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។
លោក ហ៊ុន សែន បានចេញលិខិតអបអរសាទរក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះថា...
ប្រធានគណបក្សសង្គ្រោះជាតិថា ប្រទេសជាតិមួយបើបែកបាក់សាមគ្គីនឹងជួបទុក្ខជាមិនខាន
មេបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា បើខ្មែរមានសាមគ្គីគ្នា ខ្មែរនឹងបានសេចក្តីសុខ ហើយបើខ្មែរបែកបាក់ ខ្មែរនឹងជួបទុក្ខ ជាមិនខាន។
អះអាងនេះធ្វើឡើងក្នុងលិខិតអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរទូទាំងប្រទេសកម្ពុជា ព្រមទាំង ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសនឹងចូលរួមអបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក...
ក្រុមអ្នកតស៊ូមតិថា ការសុំសិទ្ធិនយបាយរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអាចមានការត្រូវរ៉ូវគ្នា រវាង ហ៊ុន សែន និងសម រង្ស៊ី ជាសំងាត់
បញ្ញវន្តខ្មែរក្រៅស្រុក អះអាង ការសុំសិទ្ធិនយោបាយរបស់ លោក ថាច់ សេដ្ឋា តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិភាគីលោក សមរង្ស៊ី អាចបណ្តាលមកពីភាពទ័លច្រក កត្តាសេដ្ឋកិច្ច និង អាចនឹងមានការត្រូវរ៉ូវគ្នាណាមួយពីភាគីលោក សម រង្ស៊ី និងលោក ហ៊ុន សែន។
អនុប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក អ៊ាប...
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាថា នឹងតស៊ូរកយុត្តិធម៌ជូនប្រធានបក្សប្រឆាំងលោក កឹម សុខា ឲ្យបាន
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អះអាងថា នឹងបន្តតស៊ូមតិ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព លើស្ថានការណ៍បច្ចុប្បន្នរបស់ប្រធានបក្សប្រឆាំង លោក កឹម សុខា។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ នេះថា ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានជួបពិភាក្សាជាមួយ ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងការរឹតត្បិតសេរីភាព គឺលោក កឹម សុខា...
សកម្មជនបក្សប្រឆាំងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ទៅកាន់លោក សម រង្ស៊ី អាចជាការបើកភ្លើងខៀវសម្រាប់ជីវិតនយោបាយ
សកម្មជនបក្សប្រឆាំង ភាគីលោក កឹម សុខា អះអាងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ចំពោះអតីតមេបក្សប្រឆាំងដែលអំពាវនាវឲ្យពលរដ្ឋខ្មែរនាំគ្នាចាក់វ៉ាក់សាំងចិននោះ គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយជួយស្តារ និងស្រោចស្រង់ជីវិតនយោបាយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប៉ុណ្ណោះ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល...
ក្រុមអ្នកតស៊ូមតិថា ប្រមុខរដ្ឋាភិបាលកម្ពុជា មិនបានដោះស្រាយវិបត្តិជាតិស្របតាមតួនាទីរបស់ខ្លួននោះទេ
បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា លោក ហ៊ុន សែន ខកខានមិនបានដោះស្រាយបញ្ហាសង្គមជាក់ស្តែង ដែលកំពុងកើតមានជូនពលរដ្ឋនោះទេ ក្រោមការដឹកនាំរបស់គាត់កន្លងមកនេះ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន បានអះអាងថា ឪពុករបស់លោក ជាឪពុកដែល ប្រកបដោយព្រហ្មវិហារធម៌លើកូនៗ ស្របពេលដែលគាត់ក៏មានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិន និងប្រជាជនផងដែរនោះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថា របាយការណ៍អង្គការអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា គឺគ្មានមូលដ្ឋានពិតប្រាកដ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ប្រតិកម្ម និងច្រានចោលថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ International Amnesty អំពីសិទ្ធិមនុស្សនៅកម្ពុជា គឺធ្វើឡើងដោយគ្មានមូលដ្ឋាន និងមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១...
មន្ត្រីបក្សប្រឆាំងថា កម្ពុជា នឹងបាត់បង់លទ្ធិប្រជាធិបតេយ្យ បើកម្ពុជា យកវាសនាទៅផ្ញើនឹងកុម្មុយនិស្តចិន
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ប្រសិនបើកម្ពុជា ផ្ញើវាសនាលើចិន ទាំងស្រុង នោះប្រទេសកម្ពុជា នឹងបាត់បង់លទ្ធិប្រជាធិបតេយ្យ ហើយការគោរពសិទ្ធិមនុស្សធ្លាក់ចុះធ្ងន់ធ្ងរនាពេលខាងមុខ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៧ ខែមេសា នេះថា នៅពេលកម្ពុជា ព្រមធ្វើជាកូនជឹងភូមិសាស្ត្រនយោបាយឲ្យមហាអំណាចកុម្មុយនិស្តចិន...
ក្រុមអ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលតម្លើងពន្ធដីសម្បទានសេដ្ឋកិច្ចដើម្បីយកលុយជួយដោះស្រាយជនក្រីក្រក្នុងអំឡុងវិបត្តិកូវីដ
ក្រុមអ្នកតស៊ូមតិនៅក្រៅប្រទេស លើកឡើងថា ពលរដ្ឋខ្មែរ បានជ្រើសរើសអ្នកនយោបាយ ជាតំណាងរបស់ខ្លួនដើម្បីបម្រើសេចក្តីត្រូវការរបស់ពួកគេ ផ្ទុយទៅវិញ ប្រសិនអ្នកនយោបាយមិនបានបម្រើ សេចក្តីត្រូវរបស់ពលរដ្ឋដូចដែលពួកគេចង់បាននោះទេ តើប្រជាពលរដ្ឋត្រូវនាំគ្នាគាំទ្រអ្នកនយោបាយប្រភេទនោះបន្តទៀត ឬយ៉ាងណា?
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី០៦ មេសា នេះថា...















