Wednesday, May 12, 2021
Home ព័ត៌មាន

ព័ត៌មាន

video

សង្គមស៊ីវិលថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះ ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួលគឺជានយោបាយបែបប្រជាភិថុតិ

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស រិះគន់ថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួល ទំនងដូចជាការយកចិត្តទុកនឹងពលរដ្ឋ ប៉ុន្តែនោះ គឺគ្រាន់តែជានយោបាយបែបប្រជាភិថុតិតែប៉ុណ្ណោះ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលក្នុងតំបន់បិទខ្ទប់ឲ្យបញ្ចុះថ្លៃឈ្នួល ឬផ្អាកយកថ្លៃឈ្នួលចំពោះកម្មករនិយោជិតក្នុងពេលដ៏លំបាកនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន...
video

បក្សក្រៅរដ្ឋាភិបាលថា ក្រៅពីការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម រដ្ឋាភិបាលត្រូវផ្ដោតការចាក់វ៉ាក់សាំងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា វិធានការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសCovid-19  នៅតំបន់ក្រហម ជាផែនការល្អហើយ ប៉ុន្តែរដ្ឋាភិបាលគួរពិចារណាចាក់ថ្នាំបង្ការទាំងនោះទៅតាមទីផ្សារ ក្នុងរាជធានី តាមបណ្តាខេត្ត និងតាមរោងចក្រនានា ឲ្យបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily...
video

បទល្មើសដឹកដីចាក់លុបចំណីព្រែក និងសង់សំណង់រឹងមាំរំលោភមាត់ព្រែកស្រែអំបិល តែបន្តសកម្មភាពយ៉ាងអនាធិបតេយ្យ

ពលរដ្ឋរស់នៅស្រុកស្រែអំបិល ខេត្តកោះកុង បង្ហាញការហួសចិត្តនៅគ្រាសង្កេតឃើញថា បទល្មើសដឹកដីចាក់លុបមាត់ព្រែក និងសង់សំណង់រឹងមាំ រំលោភលើមាត់ព្រែកស្រែអំបិល របស់បុគ្គលមួយចំនួន បានបន្តកើតមានយ៉ាងអនាធិបតេយ្យ និងគ្មានការហាមឃាត់ពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង។ ប្រភពពីប្រជាពលរដ្ឋស្រុកស្រែអំបិល បានអះអាងថា បទល្មើសទាំងនេះ បានធ្វើសកម្មភាពជាងមួយឆ្នាំកន្លងមកហើយ ពោលគឺក្នុងអំឡុងពេល ប្រទេសរដ្ឋាភិបាលកម្ពុជា កំពុងមមាញឹក លើការងារប្រយុទ្ធប្រឆាំងជំងឺCovid-19។

ចិនដើរទទូចសុំសមាជិកអង្គការសហប្រជាជាតិកុំចូលរួមថ្កោលទោសចិនករណីរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង

ចិនបានដើរទទូចសុំឲ្យប្រទេសជាសមាជិក នៃអង្គការសហប្រជាជាតិ កុំចូលរួមព្រឹត្តិការណ៍មួយដែលនឹងរួមគ្នា ថ្កោលទោស ចិន ករណីរំលោភបំពានធ្ងន់ធ្ងរ ទៅលើជនជាតិដើមភាគតិច វីហ្គឺ នៃសហគមន៍ម៉ូស្លីម នៅតំបន់ស៊ីនជាំង។ តាមបណ្ដាញផ្សាយ Channel News Asia បានចុះផ្សាយថាព្រឹត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១២ ក្នុងសប្ដាហ៍នេះ។ ប្រភពដដែលឲ្យដឹងថា ព្រឹត្តិការណ៍នេះផ្ដួចផ្ដើម...
video

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថា មន្ត្រីបក្សកាន់អំណាចមិនគួរប្រើសម្តីបែបប្រជាភិថុតិទៅកាន់ពលរដ្ឋខ្មែរបន្តទៀតនោះទេ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកសម្តីរបស់មន្ត្រីបក្សកាន់អំណាចដែលថា «ក្រុមប្រឆាំងមិនបានជួយអ្វីដល់ពលរដ្ឋសម្បីតែមួយរៀល» គឺជាការប្រើពាក្យសម្តីបែបប្រជាភិថុតិ មិនដឹងច្បាប់ទម្លាប់ និងកាតព្វកិច្ច តួនាទីរបស់ខ្លួន ក្នុងការដឹកនាំប្រទេស ដែលត្រូវជួយសង្គ្រោះពលរដ្ឋក្នុងពេលដែលពួកគេកំពុងតែដាច់ស្បៀងនៅពេលនេះ។ អភិបាលរងក្រុងភ្នំពេញ លោក កើត ឆែ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ថាក្រុមអ្នកប្រឆាំងរដ្ឋាភិបាលមិនបានជួយលុយសូម្បីតែមួយរៀល រួមទាំងកម្លាំង...

ប្រធានអាស៊ាននឹងទៅភូមាក្នុងសប្ដាហ៍ក្រោយនេះ ដោយរំពឹងថានឹងរំលឹកមេដ្ឋប្រហារអោយអនុវត្តផែនការ៥ចំណុច

ចាប់តាំងថ្ងៃ២៤មេសាមក គឺជាង២សប្ដាហ៍ហើយ ដែល មេរដ្ឋប្រហារ ភូមា ឧត្តមសេនីយមីនអ៊ុងឡាំង មិនបានធ្វើឲ្យស្ថិរភាព នៅក្នុងប្រទេសភូមា ចុះថយហិង្សានោះទេ។ អំពើហិង្សានេះ បានកើតឡើងជារៀងរាល់ថ្ងៃ។ នៅក្នុងកិច្ចប្រជុំពិសេស នៃមេដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឧត្តមសេនីយមីនអ៊ុងឡាំង បានទទួលយក ផែនការ៥ចំណុចចំពោះមុខមេដឹកនាំបន់មួយនេះ ជាមួយការបង្ខំអោយ...
video

អ្នកវិភាគ ទាមទារឲ្យនាយករដ្ឋមន្ត្រីកម្ពុជាចេញអនុក្រឹត្យដើម្បីជួយសម្រួលថ្លៃទឹកភ្លើងក្នុងតំបន់បិទខ្ទប់

អ្នកឃ្លាំមើលសង្គម លើកឡើងថា លោក ហ៊ុន សែន មិនចាំបាច់អង្វរដល់ អាជ្ញាធរអគ្គិសនី និងរដ្ឋករទឹកកម្ពុជាឲ្យជួយបន្ធូរបន្ថយដល់និយោជិតកម្មករនោះទេ។ ការអះអាងនេះធ្វើឡើងបន្ទាប់ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើការអំពាវនាវឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋករទឹកកម្ពុជា ជួយសម្រួលដល់កម្មករនិយោជិតក្នុងតំបន់បិទខ្ទប់ទាំងអស់ ដែលមិនទាន់បានបើកប្រាក់ខែពីថៅកែរោងចក្ររបស់ពួកគេ។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ...
video

សាធារណជនចាំមើលចំណាត់ការផ្លូវច្បាប់ទៅលើឈ្មោះ ជាម ជន់ ដែលល្មើសនឹងបម្រាមបិទខ្ទប់រាជធានី-ខេត្ត

ពលរដ្ឋរស់នៅឯខេត្តព្រះសីហនុ កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេសអយ្យការអមសាលាដំបូងខេត្តនេះថា នឹងអនុវត្តន៍នីតិវិធីបែបណាទៅលើបុគ្គលឈ្មោះ ជាម ជន់ ដែលល្មើសបម្រាមបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត របស់លោក ហ៊ុន សែន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺCovid-19 ខណៈបុគ្គលឈ្មោះ ជាម ជន់ កំពុងត្រូវបានមន្ត្រីមានអំណាចមានឋានៈធំៗច្រើននាក់ ចេញមុខជួយអន្តរាគមន៍គេចពីការផ្ដន្ទាទោស។ លោកវរសេនីយ៍ទោ ផុន...
video

យ៉ាងហោចណាស់មានកម្មការិនីរោងចក្រ ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19 ចាប់តាំងពីជម្ងឺនេះបានផ្ទុះសាជាថ្មីនៅកម្ពុជា

ចាប់តាំងពីកម្ពុជា ផ្ទុះជំងឺCovid-19 ជាង ១ឆ្នាំមកនេះ មិនទាន់មានសេចក្ដីរាយការណ៍ថា មានស្ត្រីមានផ្ទៃពោះស្លាប់ ដោយសារជំងឺCovid-19នៅឡើយ ប៉ុន្តែនៅក្នុងខែឧសភា នេះ គឺមានកម្មការិនីរោងចក្រចំនួន ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19។ កម្មការិនីរោងចក្រដែលមានផ្ទៃពោះ ៧ខែម្នាក់ទៀតស្លាប់ដោយសារតែជំងឺ Covid-19 នៅថ្ងៃទី១០...
video

សង្គមស៊ីវិលថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់ពីសហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកការពារសិទ្ធិមនុស្សនៅកម្ពុជា បានរិះគន់ថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់យ៉ាងធ្ងន់ធ្ងរពី                      សហគមន៍អន្តរជាតិ ចំពោះការអនុវត្តតួនាទីរបស់ខ្លួនមិនបានល្អដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះកន្លងមក។ អ្នកនាំពាក្យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ខែឧសភា នេះថា  មិនមែនជារឿងចម្លែកទេ ដែលស្ថានបេសកកម្មកម្ពុជា...

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»