Thursday, April 22, 2021
Home វីដេអូ

វីដេអូ

video

លោក អុឹង ជុនស៊ីម បកស្រាយទាំងអួលដើមករអំពីអនុស្សាវរីយ៍ដ៏ជូរចត់របស់កងទ័ពអាកាសខ្មែរ

អតីតអនុសេនីយ៍ទោកងទ័ពអាកាសក្នុងសម័យសាធារណរដ្ឋខ្មែរ លោក អុឹង ជុនស៊ីម បកស្រាយទាំងអួលដើមករអំពីអនុស្សាវរីយ៍ដ៏ជូរចត់របស់កងទ័ពអាកាសខ្មែរដែលប្រយុទ្ធជាមួយក្រុមខ្មែរក្រហម និងពួកយៀកកុង៕
video

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទការលក់ដូរក្នុងផ្សារលើ ១៤ថ្ងៃ ក្រោយរកឃើញអាជីវករក្នុងផ្សារនេះ ១៣នាក់ ឆ្លងជំងឺCovid-19

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទផ្អាកជាបណ្ដោះអាសន្ន អាជីវកម្ម ឬការលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ០៣រសៀលថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺCovid-19 បន្ទាប់ពីមន្ត្រីសុខាភិបាល បានរកឃើញអាជីវករលក់ដូរក្នុងផ្សារលើ ចំនួន ១៣នាក់ បានឆ្លងជំងឺCovid-19។
video

លោក ហ៊ុន សែន ហាមមិនពលរដ្ឋមិនឱ្យចាកចេញពីផ្ទះ ឬភូមិនិងឆ្លងខេត្តរយៈពេល១៤ថ្ងៃ

លោក ហ៊ុន សែន បានដាក់បទបញ្ជាបន្ថែមទៀត ទៅកាន់អាជ្ញាធរឲ្យអនុវត្តវិធានការបានតឹងរឹង ដោយមិនឱ្យពលរដ្ឋចេញពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយទៀតឡើយ។ ការដាក់បទបញ្ជាបន្ថែមថ្មីទៀតនេះ បានធ្វើឡើងក្រោយពីចំនួនអ្នកឆ្លង និងស្លាប់ ដោយសារ ជំងឺកូវីដ-១៩ នៅតែមិនថយចុះ។ ជាក់ស្ដែងនៅថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ចំនួន ២៦១នាក់ និងស្លាប់ចំនួន...
video

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មួយរូបបានទទួលមរណភាពដោយសារតែជំងឺ Covid-19

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា មួយរូបបានទទួលមរណភាពដោយសារតែជំងឺ Covid-19 កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រោយពេលដែលលោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាំងពីថ្ងៃយប់ទី០៦ ខែមេសា ឆ្នាំ២០២១ កន្លងមក។ លោក ម៉ៅ អាយុទ្ធ វ័យ ៧៧ឆ្នាំ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានក្រសួងសុខាភិបាល...
video

ក្រុមអ្នកតស៊ូរមតិថា ប្រជាពលរដ្ឋខ្មែរស៊ាំនឹងល្បិចកលនយោបាយរបស់អ្នកដឹកនាំខ្មែរហើយ

ក្រុមបញ្ញវន្តខ្មែរ នៅក្រៅស្រុក រិះគន់ថា ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ស៊ាំនឹងល្បិចកលនយោបាយលើគោករបស់រដ្ឋាភិបាលផ្ដាច់ការដែលពួកគេតែងប្រើជាញឹកញាប់ទាំងនោះទៅហើយ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីFacebook របស់លោកនៅថ្ងៃទី១៥ ខែមេសា នេះថា វិធីបិទខ្ទប់របស់រដ្ឋាភិបាលលោក ហ៊ុន សែន សាចុះ...
video

ក្រសួងសុខាភិបាលប្រកាសថា កម្ពុជា បានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនបានប្រមាណ ១លាននាក់ហើយ

ក្រសួងសុខាភិបាល បានអះអាងថា វ៉ាក់សាំងទាំង ៣ប្រភេទ គឺស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់ បានចាក់ជូន ពលរដ្ឋប្រមាណ ១លាននាក់ហើយ។ របាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាស្ដីពីការចាក់ថ្នាំបង្ការជំងឺCovid-19 បានចេញផ្សាយនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២១ នេះថា ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា...
video

IDEA TALK៖ «ផលប៉ះពាល់ពីការអនុវត្តបំរាមគោចររបស់រដ្ឋាភិបាលមកលើប្រជាពលរដ្ឋ»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ «ផលប៉ះពាល់ពីការអនុវត្តបំរាមគោចររបស់រដ្ឋាភិបាលមកលើប្រជាពលរដ្ឋ»
video

ក្រសួងសុខាភិបាលកម្ពុជា ណែនាំ ពីការថែទាំព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះដោយខ្លួនឯង

ក្រសួងសុខាភិបាលកម្ពុជា ណែនាំឲ្យមានការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកមានជំងឺកូវីដ១៩ នៅតាមផ្ទះដោយខ្លួនឯង។ ក្រសួងសុខាភិបាល លើកឡើងថា ករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ដែលគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ដូចជា មិនក្អក កម្ដៅក្រោម៣៧.៥អង្សា មិនហៀរសំបោរ មិនឈឺបំពង់ក នោះគឺបញ្ជាក់ថា ពួកគេនៅមានសភាពទូទៅធម្មតា ដូច្នេះមិនចាំបាច់ប្រើឱសថដើម្បីព្យាបាលនោះទេ។ ក្រសួងបញ្ជាក់ថា...
video

តុលាការខេត្តព្រះសីហនុចោទប្រកាន់និងឱ្យឃុំខ្លួនពលរដ្ឋ២នាក់នៅពន្ធនាគារករណីពីគេចចេញពីកន្លែងធ្វើចត្តាឡីស័ក

តុលាការខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍នេះនេះ  បានចោទប្រកាន់ និងស្នើឲ្យឃុំខ្លួនពលរដ្ឋ២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន  ក្រោមហេតុផលថា ពួកគេគេចចេញកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១  លោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ...
video

គណបក្សក្រៅរដ្ឋាភិបាល GDP ថា ប្រសិនបើមិនមានការចូលរួមពី ពលរដ្ឋទេ កម្ពុជា នឹងដើរដល់មាត់ជ្រោះជាមិនខាន

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP អះអាងថា ប្រសិនបើរដ្ឋាភិបាលមិនអាចគ្របគ្រង និងវិភាគទិន្នន័យនៃការឆ្លងវីរុសCovid-19  មិនមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ទីរពេទ្យអស់លទ្ធភាពទទួលព្យាបាលអ្នកឆ្លងជំងឺនេះបន្តទៀត នោះមានន័យថា កម្ពុជា បានដើរដល់មាត់ជ្រោះនៃគ្រោះមហន្តរាយហើយ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily...

MEDIA FEEDS

Popular

១១នាក់ ស្លាប់នៅក្រុងហុងកុងក្រោយចាក់ថ្នាំការពារមេរោគកូរ៉ូណានៃជំងឺកូវិដ-១៩

រដ្ឋាភិបាលក្រុងហុងកុង បាន បើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ Sinovac ដែលផលិតរបស់ហ៊ុនមួយនៃប្រទេសចិន។ យុទ្ធនាការនេះ បានប្រព្រឹត្តទៅ មួយខែមកហើយ ប៉ុន្តែសារព័ត៌មាន The Manila Times បានចុះផ្សាយថា រយៈពេលមួយខែមកនេះ មនុស្ស ១១នាក់ក្នុងចំណោម ១៣នាក់ បានស្លាប់ បន្ទាប់ពីបានចាក់ Sinovac។ ចំណែក២នាក់ទៀតបានស្លាប់...