video

គណបក្សក្រៅរដ្ឋាភិបាលថា ការបញ្ចប់ការបិទខ្ទប់ គឺជាវិធីសាស្ត្រដែលអាចជួយបើកចរន្តសេដ្ឋកិច្ចឡើងវិញ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា ការសម្រេចបញ្ចប់ ការបិទខ្ទប់ ហើយបើកឲ្យដំណើរការឡើងវិញនូវភូមិសាស្ត្រទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាភិបាលកម្ពុជា គឺជាវិធីសាស្ត្រដែលអាចជួយបើកចរន្តសេដ្ឋកិច្ច របស់ពលរដ្ឋឡើងវិញ ក្នុងគ្រាលំបាកនេះ។ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily...
video

វៀតណាមបញ្ជូនយោធាទៅល្បាតតាមព្រំដែន កម្ពុជា-វៀតណាម រាប់រយនាក់ ក្រោមហេតុផលទប់ស្កាត់ការចម្លងវីរុសCovid-19

រដ្ឋាភិបាលវៀតណាម បានបញ្ជូនយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើរល្បាតតាមព្រំដែន កម្ពុជា-វៀតណាម ក្រោមហេតុផលដើម្បីការពារពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម ដែលកំពុងរស់នៅកម្ពុជា ឆ្លងដែនចូល ប្រទេសវៀតណាមដោយខុសច្បាប់ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺ Covid-19 កាលពីដើមខែឧសភានេះ។ ការសែត VN Express International របស់ប្រទេសវៀតណាម បានចុះផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១...
video

មន្ត្រីបក្សប្រឆាំងថា ពលរដ្ឋ និងអ្នកនយោបាយខ្មែរ មិនត្រូវទុកទឹកដីរបស់ខ្លួនឲ្យបរទេសជិតខាងរៀបចំជំនួសនោះទេ

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ទឹកដីខ្មែរ បាត់បង់ក៏ដោយសារពលរដ្ឋ ពេលបានទឹកដីមកវិញ ក៏ដោយសារពលរដ្ឋដែរ ដូច្នេះក្នុងនាមជាជនជាតិមានទឹកដីពិតប្រាកដមួយ មិនត្រូវបណ្តែតបណ្តោយឲ្យបរទេសជិតខាង គិតគូរវាសនាទឹកដីខ្មែរ ជំនួសខ្មែរម្ចាស់ប្រទេសនោះទេ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរនៅលើគណនី Facebook របស់លោក នៅថ្ងៃទី៤ ខែឧសភា...
video

តើអ្វីខ្លះជាហានិភ័យក្នុងការគ្រប់គ្រងមេរោគកូវីដ១៩ ដោយរដ្ឋាភិបាលលោកហ៊ុន សែន?

ភាពជាអ្នកដឹកនាំរបស់លោកហ៊ុន សែន ក្នុងការគ្រប់គ្រងប្រទេស កម្ពុជាក្នុងរយៈពេលជិត៤០ មកឆ្នាំនេះ អាចលាតត្រដាងបានច្បាស់តាមរយៈការ គ្រប់គ្រងជម្ងឺឆ្លងកូវីដ១៩ និងការជួយពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ននេះ។ តើសមត្ថភាពរបស់លោក វិធានការនានា និងលទ្ធភាពរបស់លោក ក្នុងការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ មានភាពប្រាកដនិយម គួរឲ្យទុកចិត្តដែរ ឬទេ? កម្ពុជាក្រោមការគ្រប់គ្រងនៃគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុនសែន ក្នុងអំឡុងពេលបួនទសវត្សរ៍កន្លងមកនេះ បានក្លាយជាប្រទេសក្រីក្របំផុត និងពុករលួយបំផុតក្នុងចំណោមបណ្តាប្រទេសកំពុង អភិវឌ្ឍន៍នានាក្នុងពិភពលោក។ សហគមន៍ជាតិ និងអន្តរជាតិដែលរិៈគន់ការដឹកនាំរបស់លោកហ៊ុន សែនបានដាក់ការទទួលខុសត្រូវទាំងស្រុងទៅលើលោកហ៊ុន សែន ក្នុងនាមជាមេដឹកនាំនៃជាតិមួយ។ ប៉ុន្តែលោកហ៊ុន សែន ប្រកាសអំពីមោទនភាពរបស់លោកថា លោកបានធ្វើឲ្យប្រទេសជាតិរីកចម្រើនគ្រប់វិស័យ ហើយពលរដ្ឋរស់នៅដោយសម្បូរសប្បាយសុខដុមរមនា។ ប៉ុន្តែ ក្រុមអ្នករិៈគន់ថា លោកហ៊ុន សែន ជាមេដឹកនាំផ្តាច់ការនិងគ្មានសមត្ថភាពដឹកនាំប្រ...
video

ប្រធានបក្សឆាំងថា ក្នុងនាមជាជនខ្មែរដូចគ្នាត្រូវតែ ចេះអត់ឱនឲ្យគ្នាទៅវិញទៅមក

មេដឹកនាំបក្សសង្គ្រោះជាតិ អះអាងថា ក្នុងនាមជាជនខ្មែរដូចគ្នាត្រូវតែ ចេះអត់ឱនឲ្យគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា រវាងខ្មែរ និងខ្មែរ ដោយមិនមែនចេះតែបំបែកបំបាក់ខ្មែរ ដើម្បីមហិច្ឆិតារៀងៗខ្លួននោះទេ។ ប្រធានបក្សប្រឆាំងដែលកំពុងរឹតត្បិតសេរីភាពលោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះថា អ្វីៗត្រូវតែចាប់ផ្តើមចេញពីការផ្សះផ្សារវាង ខ្មែរ...
video

ក្រសួងព័ត៌មាន ព្រមានវិធានការច្បាប់លើអ្នកសារព័ត៌មានផ្សាយរឿងCovid-19

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា នេះ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អ្នកសារព័ត៌មានទាំងឡាយណាដែលផ្សាយរឿងCovid-19 នៅតំបន់ក្រហម និងថតរថយន្តសង្គ្រោះបន្ទាន់រួចធ្វើ               អត្ថាធិប្បាយផ្ទាល់ ដែលធ្វើឱ្យសាធារណជនភ័យច្រឡំ បង្កភាពជ្រួលច្របល់ក្នុងសង្គម។ ការព្រមានរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួន កាលពីយប់ថ្ងៃទី៣ ខែឧសភា បានចុះយកព័ត៌មាន និងផ្សាយផ្ទាល់ ករណីរថយន្តពេទ្យដឹកអ្នកជំងឺ Covid-19 ជាច្រើនគ្រឿងបាន           កកស្ទះនៅមុខ ពហុកីឡាដ្ឋានអូឡាំពិក។
video

អភិបាលរងខេត្តកោះកុង ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដី ដែលមានសកម្មភាពឈូសឆាយព្រៃកោងកាង នៅឃុំស្រែអំបិល

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានដឹកនាំមន្ត្រីមន្ទីរស្ថាប័នជំនាញចុះពិនិត្យទីតាំងដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន នៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ដែលមានសកម្មភាព ប្រើគ្រឿងចក្រឈូសឆាយនាពេលកន្លងមក។ ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីមានអង្គភាពសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន រំលោភយកដីសាធារណៈ...

ជំនួបរដ្ឋមន្ត្រីការបរទេសG-7 ផ្ដោតលើបញ្ហារុស្ស៊ីចិនអ៊ីរ៉ង់កូរ៉េខាងជើងស៊ីរីអាហ្គានិស្ថានតែបញ្ហាភូមាគឺជារឿងថ្មីបំផុត

ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសឧស្សាហកម្មជឿនលឿន G-7  បានបើកកិច្ចប្រជុំរបស់ខ្លួន ដោយជួបគ្នាផ្ទាល់ ជាលើកដំបូង ចាប់តាំងពីជំងឺកូវិដ-19 ផ្ទុះខ្លាំងនៅ ពាក់កណ្ដាលឆ្នាំ២០២០។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG-7  ប្រព្រឹត្តទៅនៅ ប្រទេសអង់គ្លេស ដែលមានរយៈពេល៣ថ្ងៃ បានធ្វើឡើង តាំងពីថ្ងៃចន្ទទី៣ឧសភា។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅពេញមួយថ្ងៃនៅថ្ងៃអង្គារទី៤ ខែឧសភា...
video

IDEA TALK៖ ហេតុអ្វីមានការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងស្របពេលផលិតផលក្នុងស្រុកគ្មានទីផ្សារ

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «ហេតុអ្វីមានការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងដ៏ធំ ស្របពេលផលិតផលកសិកម្មក្នុងស្រុករបស់ខ្មែរគ្មានទីផ្សារ»៕
video

IDEA TALK៖ ការស្វែងរកយុត្តិធម៌សម្រាប់ពលការិនីខ្មែរដែលត្រូវចាប់បញ្ជូនដោយបង្ខំពីប្រទេសជប៉ុន ទៅកម្ពុជា

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «ដំណើរការស្វែងរកយុត្តិធម៌សម្រាប់ពលការិនីខ្មែរដែលត្រូវចាប់បញ្ជូនដោយបង្ខំពីប្រទេសជប៉ុន ទៅកម្ពុជា»